អំពីអេតិច | ពត៌មានអំពីអេតិច |
|
|
|
អេតិច បច្ចេកវិជ្ជាកុំព្យូទ័រ ត្រូវបានបង្កើតឡើងដោយអ្នកជំនាញផ្នែក ទី មួយក្រុមដែលផ្ដល់ ពត៌មានដែលទាក់ទងទៅ នឹង ដំណោះស្រាយ ផ្នែកបច្ចេកវិជ្ជាពត៌មានវិទ្យានៅកម្ពុជា ។ ក្រុមហ៊ុនយើងបានបង្កើតឡើងក្នុងគោលបំណងជួយដល់លោក-អ្នក ក្នុងការទទួលយកនូវ អត្ថប្រយោជន៍ពីបច្ចេកវិជ្ជាពត៌មានវិទ្យា ដើម្បីឆ្ពោះទៅរកជោគជ័យដ៏អស្ចារ្យមួយសំរាប់ ក្រុមហ៊ុនជំនួញ និងអង្គការរបស់ លោក-អ្នក ។ ក្រុមហ៊ុនយើងយកចិត្ដទុកដាក់ ចំពោះការបង្កើតអោយមានកិច្ចសហប្រតិបត្ដការបានយូរ អង្វែងជាមួយអតិថិជនដែលជាដៃគូរ។ យើងខ្ញុំធ្វើការជាមួយសេចក្ដីស្មោះត្រង់ និង សេចក្ដីសុច្ចរិត ហើយតែងតែធ្វើឱ្យអតិថិជនរបស់យើងមានចំណាប់អារម្មណ៍ល្អ ហើយជា ពិសេសក្នុងទំនុកចិត្ដខ្ពស់។ យើងយកចិត្ដទុកដាក់អំពី សេចក្ដីត្រូវការរបស់លោក-អ្នក និង ត្រៀមខ្លួនដើម្បីក្លាយទៅជា ធនធានសេវាកម្មផ្នែកបច្ចេកវិជ្ជាពត៌មានវិទ្យារបស់អ្នក។ មិនតែប៉ុណ្ណោះក្រុមហ៊ុន អេតិច បច្ចេកវិជ្ជាកុំព្យូទ័រ មិនមែនយកចិត្ដទុកដាក់ ចំពោះតែ ការងារដែលកំពុងធ្វើនិងអតិថិជនដែល យើងកំពុងតែបម្រើសេវាកម្មជាមួយប៉ុណ្ណោះទេ យើងក៏ផ្ដោតការយកចិត្ដទុកដាក់ចំពោះលោក-អ្នក ដែលមាន ចំណាប់អារម្មណ៍ ខាងផ្នែក បច្ចេកវិជ្ជានេះផងដែរ។ លោក-អ្នក នឹងមានសេចក្ដីក្លៀវក្លាក្នុងការស្វែងរកដំណោះស្រាយ ចំពោះបញ្ហាស្មុគស្មាញ ទាំងឡាយណាដែលលោក-អ្នក មិនអាចដោះស្រាយបាន និង មានការពិបាកបំផុត។ យើងបង្កើតឱកាសពិសេសធ្វើឱ្យអ្នកមានដំណើរការកើនឡើងយ៉ាងរហ័សតាមដែលលោក-អ្នក ចង់បាន ។ ប្រភពធនធានដ៏ សំខាន់តែមួយគត់ដែលនាំអោយការងាររបស់លោក-អ្នក មានការរីកចម្រើនបានគឺ បញ្ហាដែលកើតឡើង និង ចំណេះដឹងដែល យើងជួបប្រទះនៅ ពេលធ្វើការ។ ពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមហ៊ុន អេតិច បច្ចេកវិជ្ជាកុំព្យូទ័រ ផ្គត់ផ្គង់ដល់ការ ចម្រើនលូតលាស់ ផ្ទាល់ខ្លួន និង ការងាររបស់លោក-អ្នក។ |
| Visits total: | 3024 |
| Visits today: | 14 |
| Visits yesterday: | 12 |